ល្បែងសិក្សាសម្រាប់កុមារខ្សោយបញ្ញា
អង្គការ អេត អាក់ស្យុង បានជួយគាំទ្រអង្គការសាលារៀនទន្សាយក្នុងការអភិវឌ្ឍ សៀវភៅ “ ល្បែងសិក្សា” ក្នុងគោលបំណងថា កូនសៀវភៅនេះនិងត្រូវបានប្រើប្រាស់ដោយគ្រូបង្រៀនទាំងអស់នៅកំរិតថ្នាក់មត្តេយ្យនិងថ្នាក់បឋមសិក្សា។
កុមារភាគច្រើនលេងគឺជាធម្មជាតិនិងកើតឡើងដោយឯកឯង ពួកគេស្វែងរក បទពិសោធន៍ ការរកឃើញថ្មីៗនិងរៀនអំពីបរិស្ថានរបស់ពួកគេ។ លេងបញ្ជាក់ថាជាការរៀននិងអភិវឌ្ឍរាល់ទិដ្ឋភាពទាំងអស់របស់កុមារ។ តាមរយៈការលេងពួកគេអភិវឌ្ឍទាំងជំនាញរាងកាយនិងភាសា។ គឺអំឡុងពេលពួគគេកំពុងលេងគឺថាពួកគេកំពុងអនុវត្តនូវគំនិតថ្មី រៀនទទួលយកការគ្រោះថ្នាក់ បង្ហាញពីភាពស្រមើស្រមៃ និងដោះស្រាយបញ្ហា ដោយខ្លួនឯងនិងជាមួយអ្នកដទៃ។ លេងជាប់ទាក់ទងជាមួយដងខ្លួន ចិត្ត និងអារម្មណ៍របស់កុមារ អំឡុងពេលលេងកុមារអាចរៀនឆ្លើយតបជាមួយអ្នកដទៃហើយបញ្ចូលខ្លួនទៅក្នុងផ្នែកមួយក្នុងសហគមន៍របស់ពួកគេ និងរៀនអំពីការគ្រប់គ្រង ការជឿជាក់អំពីខ្លួនរបស់ពួកគេ និងសមត្ថភាពរបស់ពួកគេ។