Educator Hub សូមស្វាគមន៍!
Educator Hub មណ្ឌលសិក្សាពេញមួយជីវិត សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា និងគ្រប់មធ្យោបាយ
អំពីយើង
Educator HUB ត្រូវបានបង្កើតឡើងក្នុងគោលបំណងសំខាន់ៗពីរ៖
ទី១ គាំទ្រដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការទទួលបានការសិក្សាសម្បូរបែប មានភាពបទបែន និងឆ្លើយតបតម្រូវការក្នុងការរួមចំណែកផ្តល់ឱកាសឱ្យគ្រប់គ្នាទទួលបានចំណេះដឹង និងជំនាញដើម្បីបង្កើនប្រសិទ្ធភាពការងារ និងគុណភាពជីវិត។
ទី២ គាំទ្រដល់ស្ថាប័នពាក់ព័ន្ធរួមចំណែកលើកកម្ពស់សមត្ថភាពស្ថាប័ន និងការប្រតិបត្តិក្នុងការការអភិវឌ្ឍសហគមន៍ និងបង្កើនប្រសិទ្ធភាពការផ្តល់សេវា ការដោះស្រាយបញ្ហា ការឆ្លើយតបតម្រូវការរបស់ក្រុមជនងាយរងគ្រោះ ប្រជាពលរដ្ឋ និងសហគមន៍ទូទៅ។
Educator HUB ជាសមាជិក LEARN Platform បណ្តាញកម្មវិធីអប់រំ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរួមក្នុងគោលបំណងពង្រីកការទទួលបានការអប់រំប្រកបដោយគុណភាព រួមចំណែកលើកស្ទួយជីវភាពប្រជាជនកម្ពុជា។ដៃគូ
យើងបាននឹងកំពុងតែធ្វើការផ្តល់ជំនួយគាំទ្រដល់ស្ថាប័នពាក់ព័ន្ធជាដៃគូដើម្បីឲ្យពួកគេអាចផ្តល់ជូននូវកម្មវិធីសិក្សាអនឡាញដែលមានគុណភាពនៅលើបណ្តាញរបស់យើង។
ប្រសិនបើអ្នក ឬស្ថាប័នរបស់អ្នកមានគម្រោងកម្មវិធីបណ្តុះបណ្តាលអនឡាញ ហើយត្រូវការប្រព័ន្ធដែលមានភាពបទបែនខ្ពស់ អ្នកអាចស្នើសុំគណនីស្ថាប័នដើម្បីអាចបង្កើតវគ្គសិក្សានៅលើ Educator HUB ។