គ្រោងប្រធានបទ

  • មាតិកា

    កុមារភាគច្រើនលេងតាមធម្មជាតិនិងកើតឡើងដោយឯកឯង។ពួកគេស្វែងរកបង្កើតបទពិសោធន៍ ការរកឃើញ ថ្មីៗ និងរៀនអំពីបរិស្ថានរបស់ពួកគេតាមរយៈការលេង។ ការលេងគឺជាការរៀននិងអភិវឌ្ឍរាល់ទិដ្ឋភាព ទាំងអស់របស់កុមារ។ តាមរយៈការលេងពួកគេអភិវឌ្ឍផ្នែករាងកាយ និងភាសា។ គឺអំឡុងពេលកំពុង លេងនេះហើយដែលពួកគេបានអនុវត្តនូវគំនិតថ្មីៗរៀនប្រឈមមុខនឹងគ្រោះថ្នាក់បង្ហាញពីភាពស្រមើស្រមៃនិង ដោះស្រាយបញ្ហាដោយខ្លួនឯង និងជាមួយអ្នកដទៃ។ ការលេងជាប់ទាក់ទងជាមួយដងខ្លួន ចិត្ត និងអារម្មណ៍ របស់កុមារ។ អំឡុងពេលលេងកុមារអាចរៀនពីរបៀបប្រាស្រ័យទាក់ទងជាមួយអ្នកដទៃហើយបញ្ចូលខ្លួនទៅ ក្នុងផ្នែកមួយក្នុងសហគមន៍របស់ពួកគេ និងរៀនអំពីការគ្រប់គ្រង ការជឿជាក់អំពីខ្លួនឯង និងសមត្ថភាព របស់ពួកគេ។