សម្រាប់បុគ្គលិកនិងអ្នកស្ម័គ្រចិត្តក្នុងសហគមដែលត្រូវចូលរួមក្នុងការផ្សព្វផ្សាយពីការបង្ការជម្ងឺកូវីដ-១៩ សូមលោកអ្នកអនុវត្តនូវគោលការណ៍ការពារសុខភាព និងអនាម័យខាងក្រោម៖
- ពាក់ម៉ាស់ ឬរុំក្រមាឲ្យបានត្រឹមត្រូវ
- ជៀសវាងការប្រមូលផ្តុំ
- ក្នុងករណីត្រូវប្រមូលផ្តុំមនុស្សក្រុមតូច ត្រូវរក្សាចម្ងាយរបស់អ្នកពីអ្នកដទៃ និងត្រូវបង្ខំឲ្យអ្នកដទៃរក្សាចម្ងាយពីគ្នាយ៉ាងហោចណាស់ ១ ម៉ែត្រ
- លាងសម្អាតដៃរបស់អ្នកដោយទឹក និងសាប៊ូ ឬជែលអាល់កុលមុនពេលចាប់កាន់ ហុចរបស់អ្វីមួយទៅសមាជិកសហគម និងនៅក្រោយពេលប៉ះពាល់របស់អ្វីមួយពីអ្នកដទៃ
- ក្នុងពេលផ្សព្វផ្សាយព័ត៌មានតាមភូមិ មិនត្រូវឈប់នៅទីតាំងមួយ លើសពីពេល ៥ នាទីទេ
- មិនត្រូវចុះទៅសហគម និងស្នាក់នៅដោយឡែក ក្នុងករណីមានអាការៈមួយឬច្រើនក្នុងចំណោមអាការៈដូចជា ក្តៅខ្លួន (៣៧អង្សារ) ហៀរសំបោរ ក្អក វិលមុខ ពិបាកដកដង្ហើម
- រក្សាសុវត្ថិភាពរបស់លោកអ្នកជាចម្បង។ ក្នុងករណីអ្នកយល់ថា សកម្មភាពណាមួយអាចឲ្យអ្នកមានហានិភ័យក្នុងការឆ្លងជម្ងឺដល់អ្នក ឬសមាជិកគ្រួសារអ្នក អ្នកមានសិទ្ធិក្នុងការផ្អាកសកម្មភាពបណ្តោះអាសន្ន
- អនុវត្តតាមការប្រកាសរបស់អ្នកដឹកនាំសហគម និងក្រសួងមានសមត្ថកិច្ច ជាពិសេសក្នុងករណីមានការផ្ទុះឡើងនូវជម្ងឺក្នុងសហគមរបស់អ្នក។