បង្កើតកម្រងសំណួរដោយប្រើកម្មវិធីហ្គូកហ្គលទម្រង់
កម្រងសំណួរ គឺជាមធ្យោបាយមួយសម្រាប់ប្រមូលទិន្នន័យដើម្បីការសិក្សាស្រាវជ្រាវលើគោលបំណងអ្វីមួយ។ កម្រងសំណួរអាចឲ្យអ្នកស្រាវជ្រាវប្រមូលទិន្នន័យក្នុងទ្រង់ទ្រាយធំក្នុងរយៈពេលខ្លី។ ប្រសិទ្ធភាពនៃកម្រងសំណួរអាស្រ័យទៅលើគុណភាព
និងបរិមាណនៃសំណួរដែលបានបញ្ចូលក្នុងកម្រងសំណួរ។ ប្រសិទ្ធភាពកាន់តែកើនឡើងប្រសិនបើគេប្រើប្រាស់បច្ចេកវិទ្យាបន្ថែមទៀត។
ក្នុងវគ្គសិក្សានេះ អ្នកនឹងរៀនពីការបង្កើតកម្រងសំណួរដោយប្រើកម្មវិធីហ្គូកហ្គលទម្រង់ ឬ Google Forms ដែលជាកម្មវិធីដែលពេញនិយមមួយ និងជាពិសេសមិនគិតថ្លៃ។
វគ្គសិក្សានេះទាមទារឲ្យអ្នកមានគណនីហ្គូកហ្គលមួយ
ដើម្បីអាចប្រើប្រាស់កម្មវិធីហ្គូកហ្គលទម្រង់បាន។ ប្រសិនបើអ្នកមិនទាន់មានទេ សូមចុចទីនេះដើម្បីមើលវីដេអូពីជំហានក្នុងការបង្កើតគណនីហ្គូកហ្គល
។
មាតិកានៃវគ្គសិក្សា
ចុចលើឈ្មោះមេរៀននីមួយៗខាងក្រោម ដើម្បីមើលមេរៀន។